Sunday, June 16, 2013

កុំព្យូទ័រ

១. កុំព្យូទ័រ​​ ​​គឺ ​ ជាម៉ាស៊ីនម៉្យាងដែលអាចផ្លា​ស់ប្ដូរព​ត៍មានយ៉ាងល្អនិងជាក់លាក់ជា​ទីបំផុតដោយ​យោង​​​​​​ទៅតាមរូបមន្ដនិងច្បាប់ត្រឹមត្រូវ។កុំព្យូទ័របាន ស្ថិតនៅសំរាប់មនុស្សជាយូរណាស់មកហើយ​។ កុំព្យូទ័រកាលពីរមុនមានទំហំធំ និង​មានការបំរើបំរាស់បានតិចក៏ប៉ុន្ដែកុំព្យូទ័រនាពេលបច្ចុប្បន្ន នេះ​វិញ ​មានការកែប្រែជាច្រើនយ៉ាងកាន់តែមានភាពងាយស្រួលជាងមុនដូចជាៈ ពួកគេបានកែប្រែ​ទំហំ​​រូបរាង គុណប្រយោជន៏ ការប្រើប្រាស់ កាន់តែមានភាពងាយស្រួល ជាងមុន និងចូលរួមបំរើ​ពិភព​​លោកកាន់តែបានច្រើន ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័រក្លាយជាវត្ថុដ៏អស្ចារ្យ​និង​មាន​​តំលៃសំរាប់មនុស្សទូទៅ។​ វាជាអ្នកផ្ដល់ពត៍មានកាន់តែរហ័ស និងទំនើបជាទីបំផុត។ កុំព្យូទ័រ​អាច​​ធ្វើអ្វីៗ​​គ្រប់យ៉ាងដែល នរណាម្នាក់ចង់ អោយវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យា ពីរ​ព្រោះ​​អ្នក​​សរសេរកម្មវិធី បានប្រាប់ពួកគេពីររបៀបដោះស្រាយ គណិតវិទ្យា ព្រោះតែ កុំព្យូទ័រមាន​ភាព​​រហ័ស លឿន ទំនើប អាចដោះស្រាយបញ្ហាគណិតរាប់លានក្នុងមួយវិនាទី ។ កុំព្យូទ័រអាច​គ្រប់គ្រង​​រោងចក្រជាច្រើន ដែលពីរ មុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រង តែពេលនេះពួកគែ​ប្រើ​​​កុំព្យូទ័រ​ដើម្បីគ្រប់គ្រង វាមានភាពងាយស្រូលនិងប្រសើរជាមុនឆ្ងាយណាស់។
២.

ហាតវែ(Hardware) [កែប្រែ]

ពាក្យថា Hardware របស់កុំព្យូទ័រមានន័យថា គេនិយាយអំពីផ្នែកដែលរឹងរបស់កុំព្យូទ័រ ដែលជាផ្នែកមួយដែលយើងអាចមើលឃើញ និងប៉ះបាន ហើយត្រូវបានគេចែកជាបីផ្នែកសំខាន់​ទៀតរួមមាន៖ Output Device, Input Device និង System Unit។ ​Output Device ជាបំណែកដែលបង្ហាញ​និងបញ្ចូនទិន្នន័យដែលបានរៀបចំដំណើរការពីCPU អោយទៅកាន់អ្នកប្រើប្រាស់បានដឹង មិនថា​តែ​ការ​មើល​ឃើញ និងបន្លឺសំលេងចេញមកនោះទេ។ ហើយOutput Device មានដូចជា៖ Printer: ជាឧបករណ៍សំរាប់បោះពុម្ភ ទិន្នន័យចេញពីកុំព្យូទ័រ ដែលចេញជាឯកសារហើយវាត្រូវ​បានចែកចេញ​ជាបីប្រភេទទៀតរួមមាន Det Matrix printer , Laser Printer , Inkjet Printer។​Speaker ជាឧបករណ៍សម្រាប់បន្លឺសំលេង ដែលវាធ្វើការជាមួយកាតសំលេង(Sound Card) ។ Monitor ជាឧបករណ៍បង្ហាញលទ្ធផល ដែលបានមកពីProcess របស់ម៉ាស៊ីនអោយអ្នកប្រើបានឃើញ។Input Device មានតួនាទីបញ្ចូលទិន្នន័យ ឬទទួលការបញ្ជាពីអ្នកប្រើប្រាស់ ដោយឧបករណ៍ដែល​យើងបានដឹងច្បាស់រូចហើយនោះគឺមានដូចជា​៖ Video Camera មានតួនាទី​ប្រហាក់ប្រហែលនឹង​ម៉ាស៊ីនថតវីឌីអូឌីជីថល ដែលវាភ្ជាប់ទៅនឹងម៉ាស៊ីនកុំព្យូទ័រ ហើយធ្វើការជាមួយនឹងកម្មវិធីផ្សេងៗ​ទៀត។ Scanner ជាឧបករណ៍ប្រើសំរាប់ផ្ដិតរូបភាព និងឯកសារដើម្បី​បញ្ចូល​ទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ដែលឯកសារមានដូចជា រូបថត និង​ អត្ថបទ។ Keybord ប្រើសំរាប់វាយឯកសារចូលក្នុងកុំព្យូទ័រ។ Microphone មានតួនាទី​បញ្ជូន​សំលេង និងទិន្នន័យទៅកាន់កុំព្យូទ័រ ហើយធ្វើការជាមួយកាតសំ​លេង ​។ Mouse ប្រើសំរាប់បញ្ជាឲ្យធ្វើការចង្អុលបង្ហាញ និងជ្រើសរើសItem នៅលើអេក្រង់​គេបានបែងចែកជាបីកន្លែងសម្រាប់ចុច ដែលមានការកែប្រែ Mouse ឲ្យមានជើងនៅចំកណ្ដាល​ដើម្បី​​រំកិលMouse ឲ្យបានលឿន។
៣.​  (CPU) [កែប្រែ]
អង្គ​គណនី អង្គដំណើរការកណ្ដាល (Central Processing Unit) ជាកន្លែងទទួលទិន្នន័យមានតួនាទី​ចម្បង​​ក្នុងការ​ដំណើរការ​ទិន្នន័យ និង​ត្រួតពិនិត្យ​គ្រប់គ្រងកិច្ចការទាំងអស់។

No comments:

Post a Comment